ឡានកូរ៉េបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលថ្ម បាក់មួយដើមទៀត ទៅមុខលែងរួច

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្តកូរ៉េ មិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់មួយកង់ រួចបន្តទៅបុកបង្គោលថ្ម បាក់មួយដើមទៀត ទៅមុខលែងរួច ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១:៣០ នាទី រំលងអធ្រា្រត្រ ឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចទល់មុខ ស្ថានទូតវៀតណាម ស្ថិតនៅតាមបណ្ដោយផ្លូវ Continue reading

ស្រវឹងស្រា បើកម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលទៅបុកគល់ស្ពានអាកាស ស្ទឹងមានជ័យ សន្លប់ស្តូក

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី ដោយសារស្រវឹងស្រា បើកម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលទៅបុកគល់ស្ពានអាកាស ស្ទឹងមានជ័យ កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុច គល់ស្ពានអាកាសស្ទឹងមានជ័យ ផ្នែកខាងត្បូង Continue reading

មន្រ្តីពន្ធនាគារ ទំនងជាស្រវឹង បើកឡានវ៉ាជែងមិនប្រយ័ត្ន ​បុកអ្នកជិះម៉ូតូស្លាប់ម្នាក់ លើស្ពានព្រែកសំរោង

ក្រុងតាខ្មៅ ៖ បុរសម្នាក់ ដែលគេស្គាល់ថាជាមន្រ្តីពន្ធនាគារ ទំនងជាស្រវឹង បានបើករថយន្ត  ក្នុងល្បឿនលឿនវ៉ាជែង មិនប្រយ័ត្ន ជ្រុលទៅបុកចំពីមុខម៉ូតូពេញទំហឹង ប៉ើងផ្ទប់នឹងខឿនផ្លូវ បណ្តាលឱ្យបុរសជាម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ  បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៨:៣០ នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើ ស្ពានព្រែកសំរោង Continue reading

បុរសជនជាតិចិន បើកឡានលឿន ទៅបុករបងផ្ទះពលរដ្ឋ ធ្លាក់ពីរថយន្ត រងរបួសធ្ងន់

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកតាកូម៉ា បោះពួយយ៉ាងលឿន ទៅបុករបងផ្ទះពលរដ្ឋ បណ្តាលឲ្យធ្លាក់ពីរថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:៣០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅ Continue reading

លុចស៊ីស RX 300 បុកជាមួយឡានព្រូស ដែលបើកបញ្ច្រាសទិសគ្នា របួស ២នាក់

ស្រុកស្វាយទាប ៖ រថយន្ត ម៉ាក លុចស៊ីស RX 300 បុកជាមួយរថយន្តម៉ាក Prius ដែលបើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលអោយ រងរបួស ២នាក់ បង្កការភ្ញាក់ផ្អើល វេលាម៉ោង ២និង០៨ នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣២និង១៣៣ ក្នុងភូមិ ព្រៃសម្ភ័រ ឃុំសំបួរ Continue reading

ទាក់ដៃចង្កូតដួលម៉ូតូ ខ្ទាតចូលក្រោមកង់ឡានធំ កិនមួយកំណាត់ខ្លួន ស្លាប់មួយរំពេច

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយសារ បើកម៉ូតូលឿន ទាក់ដៃចង្កូតនឹងរថយន្ត ដែលធ្វើដំណើរស្របគ្នា បណ្ដាលឱ្យដួលម៉ូតូ ចូលក្រោមកង់រថយន្ត កិនមួយកំណាត់ខ្លួន ចំណែករថយន្ត បើករត់គេចបាត់ស្រមោល កាលពីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ Continue reading

ក្មេងស្ទាវ ២ក្រុម គប់ដុំថ្ម និងដេញវាយគ្នា អ្នកភូមិដេញបំបែក ផ្ទុះអាវុធ ២គ្រាប់ រត់បាត់ស្រមោល

ខណ្ឌដូនពេញ ៖ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម បានចូលមកគប់ និងវាយុវជន ៣នាក់ ដល់ក្នុងភូមិ ត្រូវបានអ្នកភូមិបាញ់ ២គ្រាប់ផ្អើលរត់គេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៣:៥០ នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ Continue reading

ឡាន ford ranger បើកលឿនមិន្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតមួយកំណាត់មុខ ស្ទើរទាំងស្រុង

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើករថយន្តម៉ាក ford ranger ក្នុងល្បឿនលឿន ក៏បានរេចង្កូតជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួនពីរកង់ ចំណែករថយន្តបង្ក ខូចខាតមួយកំណាត់មុខ ស្ទើរទាំងស្រុង កាលពីវេលាម៉ោង ២:៣០ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ចំណុចក្បែរស្តុបបូកគោ Continue reading

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលយកកាំបិតចុងស្រួច ចាក់ កាប់និងអាករសម្លាប់ស្ត្រីម្នាក់ ព្រោះតែរឿងជំពាក់លុយ

ក្រុងសំរោង ៖ សមត្ថកិច្ច បានស្រាវជ្រាវ ឃាត់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពី យកកាំបិតកាប់ និងអារកស្ត្រីម្នាក់ ដោយសាររឿង ជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០៖២០ នាទី នៅចំណុចក្នុងប្រឡាយ ស្របតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ Continue reading

ឡានដឹកត្រីបើកលឿន បំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុកឡានសណ្ដោងទូកុងតឺន័រ របួសធ្ងន់ម្នាក់

ខណ្ឌកំបូល ៖ បុរសម្នាក់ បានបើករថយន្តកូរ៉េដឹកត្រី ក្នុងល្បឿនលឿន បំពានភ្លើងស្តុបពណ៌ក្រហម ជ្រុលទៅបុករថយន្តសណ្ដោង ទូកុងតឺន័រ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឱ្យគាបជាប់ អ្នកបើកបររងរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះ ៧១១ ជួយគាស់ចេញ ដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ Continue reading

តូចចិត្តមកភ្នំពេញ រកកាងារធ្វើមិនបាន ហើយម្តាយកាត់កាលចោលទៀត មកលោតទឹកបញ្ចប់ជីវិត

ខណ្ឌជ្រោយចង្វារ ៖ យុវជន ២នាក់ បានសម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯង ដោយដើរមកលោតទឹក ពីលើស្ពានជ្រោយចង្វារ ព្រោះតែតូចចិត្ត ចេញពីខេត្តឧត្តរមានជ័យ មកភ្នំពេញ រកកាងារធ្វើមិនបាន ហើយម្តាយកាត់កាល ចោលទៀត បន្សល់ទុកស្បែកជើង ២គូ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២:១០ នាទីរំលងអធ្រាត្រ Continue reading

ជិះម៉ូតូមិនប្រយ័ត្នប៉ះគ្នាដួល ឡានមកដល់កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្ក្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូប៉ះគ្នាដួល ត្រូវរថយន្តកិន កាលពីវេលាម៉ោង ៧និង២០ នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តអរុណវតី តាមបណ្តោយ Continue reading

ឡាន Range Rover ពាក់ស្លាកលេខខេមរភូមិន្ទ បើកលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវ  

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានបើករថយន្តស៊េរីទំនើប ម៉ាក Range Rover ពាក់ស្លាកលេខខេមរះភូមិន្ទ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លើផ្លូវ២៨៩​ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក Continue reading

ឡាន MCLAREN ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ខណ្ឌចំការមន ៖ រថយន្តស៊េរីទំនើប MCLAREN ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ ខ្ទាតចេញអស់ចំនួន ៣កង់ ហើយរថយន្តបែកកង់ ទៅមុខលែងរួច កាលពីវេលាម៉ោង ២និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុច Continue reading

បើកលឿនមិនប្រយ័ត្ន ទៅបុកឡានព្រូស ២គ្រឿង ដែលឈប់រងចាំភ្លើងស្តុប ខូចខាតយ៉ាងដំណំ

ខណ្ឌដូនពេញ ៖ នារីម្នាក់បានបើករថយន្ត ម៉ាកតូយូតាព្រូស ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតបុកពីក្រោយ រថយន្តតូយូតាព្រូស មួយគ្រឿងទៀត ដែលឈប់រងចាំស្តុប ហើយរុញផ្ទប់ទៅបុករថយន្តព្រូស មួយគ្រឿងបន្ថែមទៀត ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវព្រះមុន្នីវង្ស Continue reading