លុចស៊ីស RX 300 បុកជាមួយឡានព្រូស ដែលបើកបញ្ច្រាសទិសគ្នា របួស ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:54
ថ្ងៃទី13 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកស្វាយទាប ៖ រថយន្ត ម៉ាក លុចស៊ីស RX 300 បុកជាមួយរថយន្តម៉ាក Prius ដែលបើកបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលអោយ រងរបួស ២នាក់ បង្កការភ្ញាក់ផ្អើល វេលាម៉ោង ២និង០៨ នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣២និង១៣៣ ក្នុងភូមិ ព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាល បានអោយដឹងថា អ្នកបើករថយន្តបង្កហេតុមានឈ្មោះ ជេម ច័ន្ទថ្លា ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបរ មន្ត្រីរាជការ រស់នៅភូមិពោធិ៍តាហោ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើករថយន្ត ម៉ាក លុចស៊ីស RX 300 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២S- ៥៩៦២ ខូចខាតទាំងស្រុង។ ចំណែកភាគីម្ខាងទៀត មានឈ្មោះ ហេង ឆេងហ៊ាង ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បើករថយន្តម៉ាក Prius ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ ២BU-១៣៤៩ ខូចខាតទាំងស្រុង៕

Loading...