ឡានបើកបុកម៉ូតូ ស្លាប់បុរសម្នាក់ ហើយបើកគេចបាត់ស្រមោល
ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ បានស្លាប់ ដោយផ្កាប់មុខ នៅក្នុងថ្លុកឈាម ដោយសាររថយន្ដមិនចាំម៉ាកមួយគ្រឿង បើកបុក ហើយបើកគេច បាត់ស្រមោល កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ អ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦អា បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងសភាពផ្កាប់មុខ ដោយម៉ូតូរបស់ជនរងគ្រោះ ម៉ាក Suzuki viva ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1C-0105 បានដួលកណ្តាលផ្លូវ រងការខូចខាត។ អ្នកភូមិនៅក្បែរនោះ បានជួយធ្វើការលើក បុរសរងគ្រោះឱ្យដេកផ្ងារវិញ តែជាអកុសល គាត់បានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រោវជ្រាវ រថយន្ដបង្ក ដើម្បីមកដោះស្រាយតាមផ្លូវច្បាប់ ៕
Loading...