ជិះ​ម៉ូតូ​ចាប់ហ្វ្រាំងដួលចូលក្រោមរថយន្តធុនធំ កិនបែកក្បាលធ្លាយ​ខួរ​
​ដោយ វត្តភ្នំ ម៉ោង 10:30
ថ្ងៃទី3 ខែMarch ឆ្នាំ2025
សន្តិសុខ និងសង្គម

ខណ្ឌ​ដង្កោ ៖ មន្ត្រីនគរបាលជានាយរងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២​ម្នាក់ ​ជិះ​ម៉ូតូ​ចាប់ហ្វ្រាំងដួលចូលក្រោមរថយន្តធុនធំ កិនបណ្តាលឲ្យធ្លាយ​ខួរ​ ស្លាប់​យ៉ាងអាណោចអាធ័ម​ ​វេលា​ម៉ោង ​៧ យប់​ថ្ងៃ​ទី​២ ខែ​មីនា ​ឆ្នាំ​២០២៥​ ទល់មុខ​ហាង ​រាត្រី​មនោរម្យ​ ផ្លូវ​បេតុង​ទួល​ពង្រ​ ភូមិ​ម័ល​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​

ជនរងគ្រោះ​មានឈ្មោះ​ ស៊ុយ​ សុផាត​ ភេទប្រុស ​អាយុ​ ៥៥ឆ្នាំ​ មុខរបរ​ មន្ត្រី​នគរបាល​ ឋានន្តរសក្ដិ​ នាយ​រង​ប៉ុស្តិ៍​ការ​ពារ​គោលដៅ​ទី​២​ មាន​អាសយដ្ឋាន​ ផ្ទះ​លេខ​១៣៣អឺ0 ផ្លូវ​លំ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក​SL ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CI 3033  តាម​បណ្ដោយ​ផ្លូវ​បេតុង​ទួល​ពង្រ​ ទិសដៅ​ពី​កេីត​ទៅ​លិច​ លុះ​មកដល់​ចំណុច​កេីតហេតុ​  បានជិះ​វ៉ា​ជែង​រថយន្ដ​ តែ​សង្ស័យអកសឺ ជាមួយរថយន្តមួយគ្រឿងទៀតមកខាងមុខ ក៏ស្រាប់​តែ​អ្នក​ជិះ​ម៉ូតូ​ បានចាប់​ហ្រ្វាំង​ទាំង​បង្ខំ​ បណ្តាល​ឲ្យ​ម៉ូតូ ​ដួល​ខ្ទាតមនុស្ស ​ចូល​ក្រោម​រថយន្ត​សណ្តោង​ធុន​ធំ​ ម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌​បៃតង​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A 0944 ​ កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​៕

Loading...