ក្មេងស្ទាវ ២ក្រុម គប់ដុំថ្ម និងដេញវាយគ្នា អ្នកភូមិដេញបំបែក ផ្ទុះអាវុធ ២គ្រាប់ រត់បាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 10:32
ថ្ងៃទី8 ខែMarch ឆ្នាំ2024
Uncategorized, សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ ក្មេងស្ទាវមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម បានចូលមកគប់ និងវាយុវជន ៣នាក់ ដល់ក្នុងភូមិ ត្រូវបានអ្នកភូមិបាញ់ ២គ្រាប់ផ្អើលរត់គេចខ្លួនបាត់អស់ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៣:៥០ នាទីទៀបភ្លឺ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ចំណុចក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ

រាជធានីភ្នំពេញ។

ស្ត្រីម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ មានយុវជន ៣នាក់ បានចូលទិញអីវ៉ាន់ និងគ្រឿងភេសជ្ជៈមួយចំនួន ស្រាប់តែឃើញ មានក្រុមក្មេងស្ទាវ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម ចូលមកបម្រុង និងវាយយុវជន ៣នាក់នោះ តែបានអ្នកភូមិជាច្រើនស្រែកឆោឡោ ធ្វើឲ្យក្មេងស្ទាវទាំងនោះ ភ័យក៏នាំគ្នាជិះម៉ូតូ គេចចេញទៅបាត់តែម្តង ។

ដល់ម៉ោងប្រហែល ៣:៥០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ស្រាប់តែយុវជនទាំង ៣នាក់នោះ មកទិញអីវ៉ាន់ម្តងទៀត ហើយក៏មាន ក្មេងស្ទាវមួយក្រុមនោះ ជិះម៉ូតូត្រឡប់មកវិញ ប្រដាប់ដោយដុំថ្ម ដេញវាយនឹងគប់ទៅលើយុវជន ៣នាក់នោះ ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ចុះមកជួយអន្តរាគមន៍ ដកកាំភ្លើងបាញ់ ចំនួន ២គ្រាប់ ដើម្បីបំបែក ធ្វើឲ្យក្មេងស្ទាវទាំងនោះ ភ័យស្លន់ស្លោ នាំគ្នាជិះម៉ូតូគេចចេញ បាត់ស្រមោលតែម្តង ៕

Loading...