បើកឡានលឿនមិនប្រយ័ត្ន បុករបាំងថ្មចែកទ្រូងផ្លូវ ហើយប្រមូលឯកសារ ដោះស្លាកលេខ យកទៅបាត់
​ដោយ វត្តភ្នំ ម៉ោង 09:23
ថ្ងៃទី27 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានបើករថយន្ត CAMRY ពណ៌ខ្មៅ មួយគ្រឿងយ៉ាងលឿន រួចរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ១និង៣៥ នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវ ព្រះមុនីរ៉េត 

កែងផ្លូវ២១៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មុនកេីតហេតុនោះ គេឃេីញរថយន្តបង្ក ម៉ា CAMRY ពណ៌ខ្មៅ ធ្វេីដំណេីរចេញពី ផ្លូវព្រះមុនីរ៉េត ទិសដៅពីជេីងមកត្បូង យ៉ាងលឿន រួចបានឆ្លងសតុបអាងទឹក ស្រាប់តែរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជេីង រងការខូចខាតយ៉ាងដំណំ រីឯរបាំងថ្មវៀតអស់១កង់ តែមិនបង្កគ្រោះថ្នាក់ ដល់នរណាម្នាក់ឡេីយ ។ ក្រោយកេីតហេតុ គេឃេីញតៃកុង បានលូនចេញពីរថយន្ត និងប្រមូលឯកសារជាច្រេីន ព្រមទាំងដោះ ស្លាកលេខរថយន្ត មុខ-ក្រោយ យកចេញទៅបាត់ បន្សល់រថយន្តបង្កទុកនៅកន្លែងកេីតហេតុ ៕

Loading...