បុរសជនជាតិចិនម្នាក់ បានដេកស្លាប់ នៅក្នុងផ្ទះសំណាក់ YA OU
​ដោយ វត្តភ្នំ ម៉ោង 10:40
ថ្ងៃទី20 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិនម្នាក់ បានដេកស្លាប់ នៅក្នុងផ្ទះសំណាក់ មួយកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១៩និង៤០ នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ចំណុចផ្ទះសំណាក់ YA OU ផ្ទះលេខ១៦ សេផ្លូវ១០៧ បន្ទប់លេខ៤០០៣ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សពជនរងគ្រោះ ឈ្មោះ SHI SHUANGLONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ។ តាមការបំភ្លឺរបស់ឈ្មោះ LUO FENG ភេទប្រុសអាយុ ៤៧ឆ្នាំ ជនជាតិចិន ជាអ្នកមើលកាខុសត្រូវ ផ្ទះសំណាក់ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៩.៣០ នាទី ជនរងគ្រោះ ចូលមកស្នាក់នៅ ក្នុងបន្ទប់កើតហេតុ តែមិនឃើញ ជនរងគ្រោះ ចុះមកក្រោម ទើបគាត់ ឡើងទៅគោះទ្វារ តែជនរងគ្រោះមិនឆ្លើយ ពេលបើកទ្វារចូលទៅមើល ស្រាប់តែឃើញ ជនរងគ្រោះ ដេកស្លាប់ ដោយផ្កាប់មុខ ហើយបានរាយការណ៍ ប្រាប់សមត្ថកិច្ចតែម្ដង៕

Loading...