ឡាន ២គ្រឿងបើកឆ្លងស្តុបមិនប្រយ័ត្ន បុកគ្នាប៉ើងផ្ទប់លើចិញ្ចើមផ្លូវ ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 08:24
ថ្ងៃទី4 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើកថយន្ត ម៉ាក Toyota Yaris មួយគ្រឿង បួងចង្កូតបត់ឆ្លងស្តុប មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀត ដែលបើកឆ្លងស្តុបដូចគ្នា ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង ប៉ើងផ្ទប់លើចិញ្ចើមផ្លូវ ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០:៥០ នាទីយប់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ចំណុចស្តុបវត្តលង្ការ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសីហនុ កែងផ្លូវ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ToyotaYaris ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BY-3259 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម ខណះពេលបើកមកដល់ ចំណុចកើតហេតុ នៅនិងស្តុបវត្តលង្ការ បានបួងចង្កូតបត់ឆ្វេងឆ្លងស្តុប មកតាមផ្លូវ៥១វិញ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ពណ៌ស មិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើរដំណើរចេញពីផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចមកកើតបើកឆ្លងផ្លូវ ចំពីមុខចំហៀងខាងឆ្វេងពេញទំហឹង ប៉ើងផ្ទប់លើចិញ្ចើមផ្លូវ រងការខូចខាត យ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់៕

Loading...