ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ដែលបាញ់គំរាម ប្រជាពលរដ្ឋអ្នកជិតខាង ចំនួន ០៥គ្រាប់
​ដោយ វត្តភ្នំ ម៉ោង 14:26
ថ្ងៃទី2 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌ៧មករា ៖ ជនសង្ស័យ ដែលបាញ់គំរាម ប្រជាពលរដ្ឋអ្នកជិតខាង ចំនួន ០៥គ្រាប់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ឃាត់ខ្លួន រួចប្រគល់ជូន កម្លាំងកងរាជអាវុធហត្ថខណ្ឌ ចាត់ការបន្ត។ គួររំលឹកផងដែរ កាលពីវេលាម៉ោង ៣និង៥០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធ ជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចម្រុះ ចុះដល់ទីតាំងកើតហេតុ តែជនបង្កបានគេចខ្លួនបាត់ស្រមោល នៅចំណុចផ្ទះលេខ367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ប្រភពបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ វរសេនីយ៍ត្រី ផាត ផានណូ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា នាយកដ្ឋាន បញ្ជូនសារ ក្រសួងការពារជាតិ ស្នាក់នៅ ចំណុចផ្ទះលេខ367DE0 ស្ថិតនៅតាមបណ្ដោយផ្លូវ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត ត្រូវបាននគរបាលជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា ស្រាវជ្រាវឃាត់ខ្លួន ក្រោយបាញ់គំរាម ចំនួន ០៥គ្រាប់ ដោយសារទំនាស់ជាមួយអ្នកជិតខាង នៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

តាមការបំភ្លឺរបស់ ជនបង្កបានដឹងថា ឆ្លៀតពេលពីការងារ ខ្លួនបានទៅ បំរើការ ផ្នែកសន្តិសុខ នៅកន្លែងកំសាន្ត នឹកX លុះដល់ថ្ងៃកើតហេតុ វេលាម៉ោង ០៣និង៤០ នាទីនាទីទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ ០៤នាក់ រត់ចេញពីផ្លូវឌឿងហែម សំដៅមក មិនដឹងជាមានបំណងអ្វី ខ្លួនដកអាវុធខ្លីពីចង្កេះ បាញ់ឡើងលើចំនួន ០៥គ្រាប់ មិនបណ្តាលអោយមានរបួសអ្នកណាម្នាក់ឡើយ៕

Loading...