ឡាន Jeep ពាក់ស្លាកលេខ នគរបាល បើកបុកឡំប្រឺតា និងឡាន ០២គ្រឿង រងការខូចខាត
​ដោយ វត្តភ្នំ ម៉ោង 09:40
ថ្ងៃទី1 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើករថយន្ដស៊េរីទំនើប Jeep ពាក់ស្លាកលេខ នគរបាល បើកបុករះឡំប្រឺតា និងរថយន្ដ ចំនួន ០២គ្រឿង ដែលចត់នៅលើចំណីផ្លូវ រងការខូចខាត កាលពីវេលាម៉ោង ១និង៣០ នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០៦ កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញមានឡំប្រឺតា មួយគ្រឿង និងរថយន្តចំនួន ០២គ្រឿងទៀត បានចតនៅតាមផ្លូវ៣០៦ ក៏មានរថយន្ដ ម៉ាក Jeep មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-1188 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៣០៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន រេចង្កូតទៅបុករះឡំប្រឺតា និងរថយន្ដចំនួន ០២គ្រឿង រងការខូចខាត ហើយម្ចាស់រថយន្តបង្ក បានដោះស្រាយបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

Loading...