ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុក គល់ស្ពានអាកាសចោមចៅ បោកក្បាលស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 07:31
ថ្ងៃទី22 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុក គល់ស្ពានអាកាសចោមចៅ បណ្តាលឱ្យបោកក្បាល ស្លាប់ភ្លាមៗនៅកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចគល់ស្ពាន អាកាសចោមចៅខាងត្បូង ផ្លូវជាតិលរខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG 4568 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មិនប្រយ័ត្ន ស្រាប់តែរេចង្កូតទៅបុក គល់ស្ពានអាកាសចោមចៅ ពេញទំហឹង បណ្តាលឱ្យបោកក្បាល ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

Loading...