ជិះម៉ូតូមិនប្រយ័ត្នប៉ះគ្នាដួល ឡានមកដល់កិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:15
ថ្ងៃទី4 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង ២នាក់ទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសង្ក្រោះ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូប៉ះគ្នាដួល ត្រូវរថយន្តកិន កាលពីវេលាម៉ោង ៧និង២០ នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តអរុណវតី តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សៅ ស៊ីថា ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត ភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នជួលបន្ទប់នៅម្តុំកោះពេជ្រ នឹងជនរងគ្រោះម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ភេទប្រុសរងរបួសធ្ងន់ បើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1U.0580។ ចំណែកខាងរថយន្ត ម៉ាកកូរ៉េ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ព្រះសីហនុ 3A.5698 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុ បានគេចខ្លួនបាត់៕

Loading...