ឡានកូរ៉េបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលថ្ម បាក់មួយដើមទៀត ទៅមុខលែងរួច
​ដោយ វត្តភ្នំ ម៉ោង 09:33
ថ្ងៃទី18 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្តកូរ៉េ មិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់មួយកង់ រួចបន្តទៅបុកបង្គោលថ្ម បាក់មួយដើមទៀត ទៅមុខលែងរួច ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១:៣០ នាទី រំលងអធ្រា្រត្រ ឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅចំណុចទល់មុខ ស្ថានទូតវៀតណាម ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2D-2649 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ទល់មុខនឹងស្ថានទូតវៀតណាម ក៏បានរេចង្កូតទៅខាងឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់ចំនួនមួយកង់ ហើយរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅមុខបុកបង្គោលថ្ម បាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ខូចខាតយ៉ាងដំណំ ហើយអ្នកបើកបរ គេចេបាត់ស្រមោល៕

Loading...