ឡាន Range Rover ពាក់ស្លាកលេខខេមរភូមិន្ទ បើកលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវ  
​ដោយ វត្តភ្នំ ម៉ោង 10:02
ថ្ងៃទី2 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានបើករថយន្តស៊េរីទំនើប ម៉ាក Range Rover ពាក់ស្លាកលេខខេមរះភូមិន្ទ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លើផ្លូវ២៨៩​ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក rangrover ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.8247 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩​ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន មកដល់ស្តុបច្រកចូលផ្សារទួលគោក ស្រាប់តែរេចង្កូតជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលរបាំងថ្មខូចខាតតិចតួច ចំណែករថយន្តបង្កវិញ បាក់ការឡេកង់មុខ ចំហៀងខាងឆ្វេងទៅនុខលែងរួច ខូចខាតយ៉ាងដំណំ។ រីឯម្ចាស់រថយន្តបង្ក បានដោះស្លាកលេខចេញ ហើយគេចពីកន្លែងកើតហេតុ បាត់ស្រមោល៕

Loading...