ស្រវឹងស្រា បើកម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលទៅបុកគល់ស្ពានអាកាស ស្ទឹងមានជ័យ សន្លប់ស្តូក
​ដោយ វត្តភ្នំ ម៉ោង 08:28
ថ្ងៃទី17 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី ដោយសារស្រវឹងស្រា បើកម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលទៅបុកគល់ស្ពានអាកាស ស្ទឹងមានជ័យ កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ត្រង់ចំណុច គល់ស្ពានអាកាសស្ទឹងមានជ័យ ផ្នែកខាងត្បូង ជិតផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មានស្ថានភាពស្រវឹងស្រា បើកម៉ូតូសណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FC-3844 ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង ឡើងស្ពានអាកាសស្ទឹងមានជ័យ បានបុកក្បាលស្ពានពេញទំហឹង បណ្ដាលឱ្យ ក្រឡាប់ផ្ងារជើងម្ខាង រីឯម្ចាស់ធ្លាក់មកលើស្ពាន រងរបួសសន្លប់ស្ដូកស្ដឹង ត្រូវរថយន្តសាមុយមន្ទីរពេទ្យរុស្សី ដឹកយកទៅសង្គ្រោះភ្លាមៗ ៕

Loading...