ឡាន MCLAREN ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ
​ដោយ វត្តភ្នំ ម៉ោង 08:22
ថ្ងៃទី1 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តស៊េរីទំនើប MCLAREN ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ ខ្ទាតចេញអស់ចំនួន ៣កង់ ហើយរថយន្តបែកកង់ ទៅមុខលែងរួច កាលពីវេលាម៉ោង ២និង៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុច មុខផ្សារទំនើប អ៉ីអនម៉លទី១ វិថីសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក MCLAREN ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខ កម្ពុជា GAN.2790 បើកបរក្នុងល្បឿនលឿន តាមបណ្តោយវិថីសម្តេចសុធារស ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ទល់មុខផ្សារទំនើបអ៉ីអនម៉ល ស្រាប់តែរេចង្កូតទៅឆ្វេង ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យខូចខាតអស់ចំនួន ៣កង់ ទើបរថយន្តបែកកង់ រេចង្កូតទៅម្ខាងផ្លូវ មិនអាចបន្តដំណើរទៅមុខទៀតបាន ហើយម្ចាស់រថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល៕

Loading...