បុរសជនជាតិចិន បើកឡានលឿន ទៅបុករបងផ្ទះពលរដ្ឋ ធ្លាក់ពីរថយន្ត រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 10:47
ថ្ងៃទី14 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្តម៉ាកតាកូម៉ា បោះពួយយ៉ាងលឿន ទៅបុករបងផ្ទះពលរដ្ឋ បណ្តាលឲ្យធ្លាក់ពីរថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្រ្គោះភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២:៣០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញ រថយន្តម៉ាកតាកូម៉ា ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BL-6519 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវបេតុង ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ទាំងស្ថានភាពស្រវឹង បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកទម្លុះរបងផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតទ្វារផ្ទះមួយផ្ទាំង និងរបងមួយផ្ទាំង បាក់រាបដល់ដី ចំណែកបុរសជនជាតិចិន បានខ្ទាតចេញពីរថយន្ត ធ្លាក់បោកនៅផ្លូវរងរបួសធ្ងន់ ត្រូវរថយន្តសាមុយ នៃមន្ទីរពេទ្យបង្អែកពោចិនតុង ដឹកយកទៅសង្គ្រោះភ្លាមៗ៕

Loading...