បើកលឿនមិនប្រយ័ត្ន ទៅបុកឡានព្រូស ២គ្រឿង ដែលឈប់រងចាំភ្លើងស្តុប ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 10:32
ថ្ងៃទី29 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ នារីម្នាក់បានបើករថយន្ត ម៉ាកតូយូតាព្រូស ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតបុកពីក្រោយ រថយន្តតូយូតាព្រូស មួយគ្រឿងទៀត ដែលឈប់រងចាំស្តុប ហើយរុញផ្ទប់ទៅបុករថយន្តព្រូស មួយគ្រឿងបន្ថែមទៀត ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយូតាព្រូស ២គ្រឿង មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AK-7828 បើកដោយនារីម្នាក់ និងមួយគ្រឿងទៀត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2847 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងមកជើងស្របគ្នា ខណៈពេលបើកមកដល់ចំណុចកើតហេតុ បានឈប់រងចាំស្តុបក្រហម ស្រាប់តែមានរថយន្តបង្ក ម៉ាកតូយូតាព្រូស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-7814 បើកដោយនារីម្នាក់ ធ្វើរដំណើរស្របគ្នា ពីត្បូងមកជើង ក្នុងល្បឿនលឿន មកបុកពីក្រោយរថយន្តព្រូស ដែលឈប់នៅកណ្តាល រុញផ្ទប់ទៅបុករថយន្តព្រូស ដែលឈប់នៅពីមុខបន្តទៀត រងការខូចខាតយ៉ាងដំណំ ៕

Loading...