ឡាន ALPHARD បើកលឿនមិនប្រយ័ត្ន ទៅបុកឡានកូរ៉េ បើកបត់ឆ្លងផ្លូវ ស្លាប់បុរសម្នាក់

ខណ្ឌពោធិ៍សែនជ័យ ៖ រថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង បើកបរដោយបុរសជនជាតិចិន ល្បឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកូរ៉េ បើកបត់ឆ្លងផ្លូវពេញទំហឹង ប៉ើងមនុស្សធ្លាក់ពីរថយន្ត បណ្តាលឲ្យបុរសម្នាក់ ជាមន្រ្តីយោធាបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកបុរសរួមដំណើរ ២នាក់ទៀត រងរបួសស្រាល Continue reading

ឡានព្រូស បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅសួនក្តាន់២

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត តូយ៉ូតាព្រូស ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ គាលពីវេលាម៉ោង ២:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចជាប់សួនក្តាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ Continue reading

បង្ហូរប្រេងចូលក្នុងស៊ីទែនកប់ក្នុងដីមិនប្រយ័ត្ន បង្កជាអគ្គីភ័យឆេះស្ថានីយប្រេងឥន្ធនៈ ចិនខ្មៅ

ស្រុកពួក ÷ ភ្លើងបានឆាបឆេះ ស្ថានីយប្រេងឥន្ធនៈ ឈ្មោះ ចិនខ្មៅ ហាងគ្រឿងទេស និងភេសជ្ជៈ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១៩និង២០ នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលមានម្ចាស់ទីតាំង ឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ និងប្ដីឈ្មោះ ជា សុខ Continue reading

ឡានព្រូស បើកលឿនមិនប្រយ័ត្ន បុកឡំប្រឺតា ក្រឡាប់ របួសធ្ងន់ម្នាក់ ហើយបើករត់ទៅបុកបង្គោលភ្លើង

ខណ្ឌដង្កោ ៖ បុរសម្នាក់ បើករថយន្តម៉ាក តូយ៉ូតាព្រូស លឿនមិនប្រយ័ត្ន ជ្រុលបុកឡំប្រឺតា បណ្ដាលឲ្យក្រឡាប់ ហើយតៃកុងរបួសធ្ងន់ តែរថយន្តបង្កមិនឈប់ដោះស្រាយ ថែមទាំងបើករត់ ឡើងលើខឿនផ្លូវ បុកបង្គោលភ្លើង បាក់អស់មួយដើម ខូចខាតយ៉ាងដំណំទៅមុខលែងរួច កាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ Continue reading

ក្រុមកាងារ របស់អ្នកនាង LOVRIYA មកលោតទឹក បញ្ចប់ជីវិតខ្លួនឯង នៅលើស្ពានព្រែកសំរោង

ខណ្ឌច្បារអំពៅ ៖ បុរសម្នាក់ ដែលជាក្រុមកាងារ និងសាច់ញាតិ របស់អ្នកនាង LOVRIYA ជាអ្នកលក់អនឡាញដ៏ល្បីមួយរូប បានជិះម៉ូតូស្កូបពីមួយគ្រឿង មកលោតទឹក បញ្ចប់ជីវិតខ្លួនឯង នៅលើស្ពានព្រែកសំរោង ដោយបន្សល់ទុកតែម៉ូតូ និងសម្ភារៈមួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១:២០ នាទីយប់ ថ្ងៃទី៣១ ខែមីនា Continue reading

ម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលធ្លាក់ជង្ហុក ទៅបុកពីក្រោយ រ៉ឺម៉កដឹកផ្លែឈើ ស្លាប់បាត់បង់ជីវិត

ខណ្ឌមានជ័យ ៖ បុរសជាសន្តិសុខម្នាក់ បានស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលធ្លាក់ជង្ហុក រេចង្កូតបន្តទៅបុកពីក្រោយ រ៉ឺម៉កដឹកផ្លែឈើ ដែលឈប់លក់លើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ Continue reading

ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកឡានពេញទំហឹង ដួលបោកក្បាល ស្លាប់នៅនឹងកន្លែង

ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ បើកម៉ូតូយ៉ាងលឿនជ្រុលទៅ បុករថយន្ត ចំពីក្រោយចំហៀងខាងស្តាំ ពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាល ស្លាប់នៅនឹងកន្លែង កាលពីម៉ោង ៩និង៥០ នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ចំណុចចន្លោះទី១១ ស្ពានទី១២ ស្ថិតក្នុងសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វា Continue reading

មន្រ្តីសុរិយោដី បើកឡានក្នុងស្ថានភាពស្រវឹង បុកឡើងលើសួនច្បារក្បែរវិមានឯករាជ្យ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ជាមន្រ្តីសុរិយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានបើករថយន្ដ ម៉ាក FORD RANGER XLT ក្នុងស្ថានភាពស្រវឹង បុកឡើងលើសួនច្បារក្បែរវិមានឯករាជ្យ កាលពីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បណ្ដាលឱ្យរងការខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ហើយអ្នកដើរហាត់ប្រាណនៅទីនោះ Continue reading

ឡានរ៉េងរ៉ូវែរ បើកលឿនបត់ឆ្វេងកាត់ទទឹងផ្លូវ ត្រូវម៉ូតូជិះផ្លូវត្រង់បុកពេញទំហឹង របួសធ្ងន់ម្នាក់

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានបើករថយន្តម៉ាក រ៉េងរ៉ូវែរ ក្នុងល្បឿនលឿន បត់ឆ្វេងកាត់ទទឹងផ្លូវ ក៏ត្រូវម៉ូតូជិះផ្លូវត្រង់ ជ្រុលបុកចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យបុរសជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១០:៣០ នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ចំនុចមុខផ្សារទំនើបខេម៉ល ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង Continue reading

ឈាមស្រែកស្បែកហៅ ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ករណីឃាតកម្ម វាយសម្លាប់ញាត់ចូលក្នុងវ៉ាលី

រាជធានីភ្នំពេញ ៖ ប៉ូលិសព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ញ៉េប សុខុមអាយុ ៣៨ឆ្នាំ ជាទាហាននៅ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអែរ ជីវសាស្ត្រ និងវិទ្យុសកម្ម វេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២៥ មីនា ២០២៤ ត្រង់ចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ .. Continue reading

ឡានកាមរី បាឡែន បើកលឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់បះជើង ក្បែរស្ពានកោះនរា

ខណ្ឌច្បារអំពៅ ៖ រថយន្តកាមរីបាឡែន មួយគ្រឿង បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់មួយកង់ ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្បែរ ស្ពានកោះនរា Continue reading

បើកឡាន កាមរីហាយប្រ៊ីដ លឿនមិនប្រយ័ត្ន ទៅបុកឡំប្រឺតា ក្រឡាប់ជាច្រើនត្រឡប់ របួសធ្ងន់ម្នាក់

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បើករថយន្តម៉ាកតូយ៉ូតា កាមរីហាយប្រ៊ីដ លឿនមិនប្រយ័ត្ន ទៅបុកឡំប្រឺតា ពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឱ្យឡំប្រឺតា ក្រឡាប់ជាច្រើនត្រឡប់ រងការខូចខាតយ៉ាងដំណំ អ្នកបើកបររងរបួសធ្ងន់ កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម Continue reading

សង្ស័យងងឹតមុខ បើកឡានទៅបុក កង់បីឥណ្ឌា ខ្ទាតជិត ១០ម៉ែត្រ ជិតរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត

ខណ្ឌចំការមន ៖ បុរសចំណាស់ម្នាក់ បើករថយន្តតាមផ្លូវសុខៗ សង្ស័យងងឹតមុខ ក៏រេចង្កូតទៅបុក កង់បីឥណ្ឌា ពេញទំហឹង បណ្តាលឱ្យខ្ទាតជិត ១០ម៉ែត្រ រងការខូចខាត បង្កការភ្ញាកើផ្អើល កាលពីវេលាម៉ោង ០៨និង៤០ នាទីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុច ជិតរង្វង់មូល សម្តេចព្រះសង្ឃរាជ ជួនណាត ស្ថិតក្នុង Continue reading

សិស្សសាលា អាយុ ១៤ឆ្នាំ បានចងកបញ្ចប់ជីវិត ទំនងជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

ក្រុងប៉ៃលិន ៖ សិស្សសាលា អាយុ ១៤ឆ្នាំ ទំនងជា មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានចងកបញ្ចប់ជីវិត បន្ទាប់ពីបង្ហោះសារ ដ៏សោកសង្រេង នៅតាមបណ្តាញសង្គម ហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល វេលាម៉ោង ១២និង៣០ នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះរបស់សព ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន Continue reading

ជិះម៉ូតូលឿន ទៅបុកពីក្រោយឡានធំដែលខូច ឈប់ចតលើស្ពានព្រែកព្នៅ ស្លាប់និស្សិតស្រីឆ្នាំទី ៤

ខណ្ឌព្រែកព្នៅ ៖ និស្សិតស្រីឆ្នាំទី ៤ម្នាក់ បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ទៀត ជាអ្នករួមដំណើរ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារជិះម៉ូតូឌុបគ្នា ឡើងស្ពានព្រែកព្នៅ ទៅបុកពីក្រោយរថយន្តធុនធំ ដែលខូចចតនៅលើស្ពាន កាលពីវេលាម៉ោង ៩:៣០ នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ Continue reading