ឡានព្រូស បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅសួនក្តាន់២
​ដោយ វត្តភ្នំ ម៉ោង 10:24
ថ្ងៃទី3 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត តូយ៉ូតាព្រូស ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ គាលពីវេលាម៉ោង ២:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចជាប់សួនក្តាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

រថយន្តបង្ក ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BR-2738 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យបាក់ចំនួនមួយកង់ ចំណែកឯរថយន្តបង្ក បានដាច់ការឡេកង់មុខ មួយចំហៀងផ្នែងខាងងឆ្វេង ទៅមុខលែងរួច ខូចខាតយ៉ាងដំណំ៕

Loading...