ឡានកាមរី បាឡែន បើកលឿនមិនប្រយ័ត្ន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់បះជើង ក្បែរស្ពានកោះនរា
​ដោយ វត្តភ្នំ ម៉ោង 08:29
ថ្ងៃទី26 ខែMarch ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ រថយន្តកាមរីបាឡែន មួយគ្រឿង បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បាក់មួយកង់ ក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្បែរ ស្ពានកោះនរា

ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ផ្លាកលេខ  កោះកុង 2A-1888 បេីកបរដោយបុរសម្នាក់ ចុះពីលើស្ពានកោះនរា ក្នុងទិសដៅពីលិចមកកើត យ៉ាងលឿន ក៏រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹង បាក់អស់ចំនួនមួយកង់ រីឯរថយន្តបង្ក បានក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយលើកឱ្យដូចដើមវិញ ៕

Loading...