ក្រុមកាងារ របស់អ្នកនាង LOVRIYA មកលោតទឹក បញ្ចប់ជីវិតខ្លួនឯង នៅលើស្ពានព្រែកសំរោង
​ដោយ វត្តភ្នំ ម៉ោង 10:39
ថ្ងៃទី1 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ បុរសម្នាក់ ដែលជាក្រុមកាងារ និងសាច់ញាតិ របស់អ្នកនាង LOVRIYA ជាអ្នកលក់អនឡាញដ៏ល្បីមួយរូប បានជិះម៉ូតូស្កូបពីមួយគ្រឿង មកលោតទឹក បញ្ចប់ជីវិតខ្លួនឯង នៅលើស្ពានព្រែកសំរោង ដោយបន្សល់ទុកតែម៉ូតូ និងសម្ភារៈមួយចំនួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១:២០ នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ លើស្ពានព្រែកសំរោង បានប្រទះឃើញ បុរសរងគ្រោះ ឈ្មោះពេជ្រ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្តាល 1V-4502 មកឈុបនៅលើស្ពានព្រែកសំរោង រួចក៏លោតទៅក្នុងទន្លេ លិចបាត់តែម្តង។ មួយសន្ទុះក្រោយមក ក៏មានក្រុមគ្រួសារជនរងគ្រោះ ក្នុងនោះមានអ្នកនាង LOVRIYA បានមកដល់លើស្ពានព្រែកសំរោង ដើម្បីអុជធូប និងសែនផ្លែឈើ នៅលើស្ពាន រួចក៏សុំម៉ូតូ របស់បុរសរងគ្រោះ វិលត្រឡប់ទៅផ្ទះវិញ៕

Loading...