ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកឡានពេញទំហឹង ដួលបោកក្បាល ស្លាប់នៅនឹងកន្លែង
​ដោយ វត្តភ្នំ ម៉ោង 08:27
ថ្ងៃទី1 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ បើកម៉ូតូយ៉ាងលឿនជ្រុលទៅ បុករថយន្ត ចំពីក្រោយចំហៀងខាងស្តាំ ពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាល ស្លាប់នៅនឹងកន្លែង កាលពីម៉ោង ៩និង៥០ នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៦ ចំណុចចន្លោះទី១១ ស្ពានទី១២ ស្ថិតក្នុងសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ហ៊នឡង់ ឌី អាយុ ៣០ឆ្នាំ មុខរបរបំរើកាងារ នៅធនាគារមួយកន្លែង មានស្រុកកំណើត នៅខេត្តកណ្តាល។ មុនកើតហេតុ គេបានឃើញរថយន្ត ឡិចស៊ីស RX350 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AV-3231 បើកបរដោយបុរសម្នាក់ តាមផ្លូវជាតិលេខ៦ ក្នុងទិសដៅ ពីកើតមកលិច រួចបត់ឆ្វេងឆ្លងចូលទៅផ្លូវបេតុង ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2562 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត ចំពីចំហៀងខាងស្តាំ ផ្នែកខាងក្រោយនៃរថយន្ត បណ្តាលឲ្យដួលបោកក្បាល ស្លាប់នៅនិងកន្លែង៕

Loading...