ម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលធ្លាក់ជង្ហុក ទៅបុកពីក្រោយ រ៉ឺម៉កដឹកផ្លែឈើ ស្លាប់បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 09:30
ថ្ងៃទី1 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសជាសន្តិសុខម្នាក់ បានស្លាប់បាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលធ្លាក់ជង្ហុក រេចង្កូតបន្តទៅបុកពីក្រោយ រ៉ឺម៉កដឹកផ្លែឈើ ដែលឈប់លក់លើចិញ្ចើមផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ ស៊ីប ស៊ី ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ជាសន្តិសុខ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិអណ្តូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ។ មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JA-3113 តាមផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ធ្លាក់ជង្ហុក ហើយរេចង្កូតទៅបុក ពីក្រោយរ៉ឺម៉កដឹកផ្លែឈើ ដែលចតលក់ នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួល បោកក្បាលនៅហ្នឹងផ្លូវស្លាប់ភ្លាមៗ៕

Loading...