ជិះម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកឡានកំពុងចតលើចិញ្ចើមផ្លូវ ដួលបោកនឹងថ្នល់ រងរបួសធ្ងន់

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានរងរបយសធ្ងន់ ដោយសារ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត កាមរីស៊េរីចាស់មួយគ្រឿង ដែលចតស្ងៀម លើចិញ្ចើមផ្លូវ ​ហើយបុរសមួយក្រុម បានលើកជនរងគ្រោះ ដាក់លើម៉ូតូកង់បីជិះចេញទៅបាត់ ដោយមិនដឹងថា យកទៅសង្គ្រោះនៅមន្ទីរពេទ្យណា កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ Continue reading

ជិះម៉ូតូឌុបគ្នាលឿន ដល់ផ្លូវបំបែកមិនបង្អង់ ទៅបុក លុចស៊ីស NX200t កំពុងបើកឆ្លងផ្លូវ របួសធ្ងន់ ៣នាក់

ខណ្ឌបឹងកេងកង ៖ យុវជនប្រុសស្រី ៣នាក់ ជិះម៉ូតូម៉ាកស្កូបពី ឌុបគ្នាយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុកជាមួយ រថយន្តម៉ាក លុចស៊ីស NX200t កំពុងបើកឆ្លងផ្លូវ ចំពីមុខចំហៀង ខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួល កិនម៉ូតូជាប់ពីក្រោម អូសទៅបុកផ្ទប់រថយន្ត ២គ្រឿងទៀត ដែលចតនៅមុខផ្ទះ កាលពីវេលាម៉ោង Continue reading

សង្ស័យស្រវឹង បើកឡានទៅបុកពីក្រោយ កុងតឺន័រ ចតស្ងៀមនៅលើចិញ្ចើមផ្លូវ ខ្ទេចមួយកំណាត់មុខ

ខណ្ឌសែនសុខ ៖ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តម៉ាកហាយឡែនឌ័រ ក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយ រថយន្តកុងតឺន័រ ចតស្ងៀមនៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង២៥ នាទីយប់ ថ្ងៃទី១៩ Continue reading

ដោយសារប្រចណ្ឌ និងខឹងនាងសុំបែកទៅមានសង្សារថ្មី យកកាំបិតបុ័ងតោ តាមកាប់សម្លាប់ ដល់លើផ្ទះ

ក្រុងបាវិត ៖ ឈាមស្រែកស្បែកហៅ .. តាមចាប់ដល់ ក្រុងបាវិត បុរសម្នាក់ដែលបាន កាប់ចិញ្រ្ចាំ ស្ត្រីជាសង្សារ នៅផ្ទះលេខ១២៩ ផ្លូវE ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីវេលាម៉ោងប្រហែល ១៩:៣០ នាទី យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣.. កម្លាំងជំនាញ របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវ Continue reading

អាព្រូស បើកបុក Ford Ranger ពីក្រោយ ដែលកំពុងឈប់ចាំភ្លើងស្តុប នៅស្ពានអាកាស ៧ មករា

ខណ្ឌទួលគោក ៖ យុវជនម្នាក់ បើករថយន្តតូយ៉ូតាព្រូស មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត Ford Ranger ពីក្រោយ ដែលកំពុងឈប់ចាំភ្លើងស្តុប ពណ៌បៃតង ពេញទំហឹង រងការខូចខាត កាលពីវេលាម៉ោង ២និង៤៥ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុប ស្ពានអាកាស ៧ មករា តាមបណ្តោយ Continue reading

ឡាន មែកសឺដែស លឿនមិនប្រយ័ត្ន ជ្រុលទៅបុក បង្គោលភ្លើងបាក់មួយដើម សង្កត់លើរបងផ្ទះពលរដ្ឋ

ខណ្ឌដូនពេញ ៖ បុរសជនបរទេសម្នាក់ បើករថយន្តស៊េរីទំនើប មែកសឺដែស រួមដំណើរជាមួយ ជនបរទេសដូចគ្នា ប្រុសស្រី ៣នាក់ទៀត លឿនមិនប្រយ័ត្ន រេចង្កូត ទៅបុកបង្គោលភ្លើងទាំងកំរោល បណ្តាលឲ្យបាក់មួយដើម សង្កត់លើរបងផ្ទះពលរដ្ឋ បង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង២០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ Continue reading

ប៉េអឹមឡោមព័ទ្ធឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន ៥នាក់ សង្ស័យជាប់ពាក់ព័ន្ធ ករណីគ្រឿងញៀន

ខណ្ឌដូនពេញ ៖ មនុស្សប្រុសស្រី ចំនួន ៥នាក់ ត្រូវបានឃាត់ខ្លួន យកទៅកាន់ការិយាល័យ អាវុធហត្ថ រាជធានីភ្នំពេញ សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវលេខ១៩ កែង១១៨ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ Continue reading

ខ្ចីលុយខាងប្រុស ១០ដុល្លារ គេល្បួងអោយជួយកោសខ្យល់ ហើយចាប់រំលោភបានសម្រេច

ក្រុងសំពៅពូន ៖ បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាក់ទិនករណី រំលោភសេពសន្ថវ: បុគ្គលិកអនាម័យ ដោយល្បួងនាង ឡើងទៅបន្ទប់ស្នាក់នៅ អោយជួយកោសខ្យល់ រួចធ្វវើសកម្មភាព កាលពីវេលាម៉ោង ១៧និង០០ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងក្រុមហ៊ុន ឧស្សាហកម្មជីនយ៉ុង ភូមិព្រែកស្ទឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន Continue reading

បើកលឿនមិនប្រយ័ត្ន ដល់ផ្លូវកោង បុកឡើងសួនពុះចែកទ្រូងផ្លូវ និងរបើកគ្រឹះបង្គោលភ្លើង

ខណ្ឌជ្រោយចង្វារ ៖ រថយន្ត ហាយឡិនឌ័រ មួយគ្រឿង បើកយ៉ាងលឿន មកដល់ផ្លូវកោង មិនប្រយ័ត្ន ជ្រុលចង្កូឡេីងសួនពុះចែកទ្រូងផ្លូវ និងបុកគ្រិះបង្គោលភ្លេីង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៣និង១៥ នាទីទាបភ្លឺ ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ ស្ថិតតាមបណ្ដោយផ្លូវ OCIC សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ Continue reading

ចុះបង្ក្រាបមុខសញ្ញាចាប់តាមដីកា ដែលកំពុងជិះម៉ូតូឌុបគ្នា ទាញខ្វាងកាប់ទៅលើសមត្ថកិច្ច របួសធ្ងន់

ស្រុកស្អាង ៖ សមត្ថកិច្ចបានចុះបង្ក្រាប ជនសង្ស័យ ២នាក់ ម្នាក់ជាមុខសញ្ញាចាប់តាមដីកា កំពុងជិះម៉ូតូឌុបគ្នា ជនត្រូវចោទក៏បានយកខ្វាង កាប់ទៅលើសមត្ថកិច្ច បណ្ដាលឱ្យត្រូវជើង រងរបួសធ្ងន់ ហើយជនសង្ស័យ ក៏ត្រូវប្រជាពលរដ្ឋ វាយម្នាក់មួយដៃមួយជើង រងរបួសទ្រមខ្លួនផងដែរ កាលពីវេលាម៉ោង ១៦និង៤០ នាទី ថ្ងៃទី១៦ Continue reading

ផឹកស្រវឹង ទាញថ្នាំពុលបាញ់សម្លាប់សត្វល្អិត មកផឹកអស់មួយដប បែកពពុះមាត់ក្អួតផ្អើលរោងប៉ះកង់ឡាន

ស្រុកសាលាក្រៅ ៖ បុរសម្នាក់ បានជួបជុំមិត្តភក្តិ ក្នុងភូមិ នាំគ្នាផឹកស៊ី តាំងពីព្រឹក រហូតដល់ពេលល្ងាច ក៏ចែកផ្លូវ ទៅផ្ទះរៀងៗខ្លួន ខណ:ជនរងគ្រោះ ស្រវឹងជោកជាំ លែងដឹងខ្លួន ក៏ចូលទៅក្នុងផ្ទះ ទាញដបថ្នាំពុលបាញ់សម្លាប់សត្វល្អិត ផឹកអស់ ១ដបតូច បណ្តាលឱ្យក្អួតចង្អោរ ពុលបែកពពុះមាត់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ភ្នំព្រាល បង្កការភ្ញាក់ផ្អើល Continue reading

បុរសជនជាតិវៀតណាម បើកឡានបុករះម៉ូតូ ៣គ្រឿងកំពុងឈប់ចាំភ្លើងស្តុប ថៃហ្គ័រ របួស ៧នាក់

ខណ្ឌច្បារអំពៅ ៖ មនុស្ស ៧នាក់ បានរងរបួស ដោយសារ បុរសជនជាតិវៀតណាម បើករថយន្តម៉ាក VOLKSWAGEN CARAVELLE សង្ស័យស្រវឹង បុករះម៉ូតូ ៣គ្រឿង ដែលកំ ពុងធ្វើដំណើរ ស្របទិសដៅគ្នា ត្រលប់ទៅស្រុកកំណើត កាលវេលាម៉ោង ៥និង៣០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្តុបថៃហ្គ័រ Continue reading

សង្ស័យឆ្លងចរន្ត បង្កជាអគ្គិភ័យឆេះទូរកុងតឺន័រស្នាក់នៅរបស់ក្រុមជាង នៅយានដ្ឋានជួសជុល រថយន្តក្រុង មួយកន្លែង

រាជធានីភ្នំពេញ ៖ យានដ្ឋានជួសជុល រថយន្តក្រុងមួយកន្លែង នៅទល់មុខភោជនីដ្ឋាន រស្មីបឹងកក់ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៦៦ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឱ្យកន្លែងស្នាក់នៅ ធ្វើពីទូកុងតឺន័រ រួមទាំងសម្ភារមួយចំនួន ត្រូវរងការខូចខាត តែភ្លើងពុំបានឆេះរាល់ដាល Continue reading

ខឹងមេស្តីបន្ទោសរឿងខ្ជិលធ្វើការងារ ហើយមកសម្ងំដេក ទាញកាំបិតចុងស្រួចចាក់សម្លាប់ គ្មានញញើតដៃ

ក្រុងប៉ោយប៉ែត ៖ បុគ្គលិកជនជាតិចិនម្នាក់ ដោយសារខឹង មេស្តីបន្ទោសរឿងខ្ជិលធ្វើការងារ ហើយមកសម្ងំដេក បានទាញកាំបិតចុងស្រួច ចាក់សម្លាប់ អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នា បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅអគារស្នាក់នៅបរិវេណ កាស៊ីណូហ្គោលឌិន ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់ Continue reading

ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿ និងកុំទិញ ផលិតផលសុខភាព ដែលផ្សព្វផ្សាយពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រវជ្ជសាស្ត គ្មានការអនុញ្ញាតពីក្រសួង

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដោយអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមកុំជឿ និងកុំទិញផលិតផលសុខភាព ដែលផ្សព្វផ្សាយពុំសមសប និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រវជ្ជសាស្ត គ្មានការអនុញ្ញាតពីក្រសួង។ ក្រសួងសុខាភិបាក ក៏បានណែនាំ ដល់អាជីវករ Continue reading