អាព្រូស បើកបុក Ford Ranger ពីក្រោយ ដែលកំពុងឈប់ចាំភ្លើងស្តុប នៅស្ពានអាកាស ៧ មករា
​ដោយ វត្តភ្នំ ម៉ោង 10:55
ថ្ងៃទី18 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ យុវជនម្នាក់ បើករថយន្តតូយ៉ូតាព្រូស មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត Ford Ranger ពីក្រោយ ដែលកំពុងឈប់ចាំភ្លើងស្តុប ពណ៌បៃតង ពេញទំហឹង រងការខូចខាត កាលពីវេលាម៉ោង ២និង៤៥ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភ្លើងស្តុប ស្ពានអាកាស ៧ មករា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទីកល្អក់ទី១ ខណ្ឌទួលគោក រាជធានីពេញ ។

មុនកើតហេតុ គេឃើញរថយន្ត Ford Ranger ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2BN-4207បើកដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបង្អង់ល្បឿន ឈប់ចាំភ្លើងពណ៌បៃតង ស្រាប់តែមានរថយន្ត តូយ៉ូតាព្រូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BS-8318 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរមកពីក្រោយ មិនប្រយ័ត្ន ជ្រុលទៅបុកពេញទំហឹង បណ្ដាលឱ្យរងការខូចខាត ទាំងសងខាង។ ភាគីទាំងពីរបា នសូមធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕

Loading...