មកពីកម្មវិធីខួបកំណើតក្មួយស្រវឹង ជិះម៉ូតូទៅបុកជាមួយរ៉ឺម៉កលក់សាច់ឆ្កែ បែកក្បាលបាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 09:48
ថ្ងៃទី10 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ យុវជនម្នាក់ ទើបតែចេញពីខួបកំណើតក្មួយ ធ្វើដំណើរត្រឡប់ទៅផ្ទះវិញមិនទាន់ដល់ពាក់កណ្តាលផ្លូវផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរ៉ឺម៉ក់កង់បី ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ  វេលាម៉ោង ១០:៥៣ នាទី

យប់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ ។

មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាឌ្រីមមួយ គ្រឿងពាក់ស្លាកលេខ 1K 8910 ស៊េរីឆ្នាំ២០១៧ ធ្វើដំណើរទិសដៅ ពីជើងមកត្បូង តាមបណ្តោយផ្លូវ ៦០ម៉ែត្រ បើកបរក្នុងស្ថានភាពស្រវឹងយ៉ាងជោគជាំ ស្រាប់តែមាន រ៉ឺម៉ក់កង់បីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GC 7186 លក់សាច់ឆ្កែ ធ្វើដំណើរទិសដៅផ្ទុយគ្នា បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ បែកក្បាលស្លប់បាត់បង់អាយុជីវិតភ្លាមៗ នៅនិងកន្លែងហេតុ ៕

Loading...