ឡានបុកជាមួយម៉ូតូ ស្លាប់បុរស ២នាក់ នៅមុខមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកគងពិសី ហើយដាក់មេប្រូចបាត់
​ដោយ វត្តភ្នំ ម៉ោង 11:13
ថ្ងៃទី11 ខែMay ឆ្នាំ2024
សន្តិសុខ និងសង្គម

ស្រុកគងពិសី ៖ បុរស ០២នាក់ បានស្លាប់ភ្លាមៗ នៅ កន្លែងកើតហេតុ ពេលកំពុងជិះម៉ូតូឌុបគ្នា ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកលឿន បុកពេញទំហឹង ដួលរណូករណែល  បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ កាលពីវេលាម៉ោង ៩និង៥២ នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅមុខមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគងពិសី

នៅលេីកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចំណុចភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកគងពិសី បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបេីកបរ ពីខាងកេីតឡេីងផ្លូវលេខ៤១ ទៅខាងជេីង មកដល់ចំណុចខាងលេី បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៣ ពណ៍ខ្មៅពាក់ស្លាកលេខ 1BX- 5626 បេីកបរដោយឈ្មោះ ពុំ សាវរី ភេទប្រុស អាយុ ៤៩ ឆ្នាំរស់នៅភូមិស្រង់ឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអ្នករួមដំណេីរឈ្មោះ ក្រូច រដ្ឋា ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ ពង្រ ឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺ ធ្វេីដំណេីរពីខាងត្បូងទៅខាងជេីង ពេញទំហឹង បណ្តាលឱ្យដួលស្លាប់ រណូករណែល៕

Loading...