ប៉េអឹមឡោមព័ទ្ធឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន ៥នាក់ សង្ស័យជាប់ពាក់ព័ន្ធ ករណីគ្រឿងញៀន
​ដោយ វត្តភ្នំ ម៉ោង 08:59
ថ្ងៃទី18 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ មនុស្សប្រុសស្រី ចំនួន ៥នាក់ ត្រូវបានឃាត់ខ្លួន យកទៅកាន់ការិយាល័យ អាវុធហត្ថ រាជធានីភ្នំពេញ សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវលេខ១៩ កែង១១៨ ស្ថិតក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ សហការ ជាមួយកម្លាំងអាវុធហត្ថ ប្រចាំខណ្ឌដូនពេញ បានធ្វើសកម្មភាព ឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង នៅខាងក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារចាស់។ បន្ទាប់មក គេក៏ឃើញកម្លាំងអាវុធហត្ថ ឡើងទៅគេហដ្ឋានមួយនោះ រួចឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ។ នៅក្នុងប្រតិបត្តការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ខាងលើនេះ កម្លាំងអាវុធហត្ថ បានប្រាប់ឲ្យដឹងដែរថា ជនសង្ស័យទាំង ៥នេះ សង្ស័យជាប់ពាក់ព័ន្ធ ករណីគ្រឿងញៀន៕

Loading...