ចុះបង្ក្រាបមុខសញ្ញាចាប់តាមដីកា ដែលកំពុងជិះម៉ូតូឌុបគ្នា ទាញខ្វាងកាប់ទៅលើសមត្ថកិច្ច របួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:55
ថ្ងៃទី17 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកស្អាង ៖ សមត្ថកិច្ចបានចុះបង្ក្រាប ជនសង្ស័យ ២នាក់ ម្នាក់ជាមុខសញ្ញាចាប់តាមដីកា កំពុងជិះម៉ូតូឌុបគ្នា ជនត្រូវចោទក៏បានយកខ្វាង កាប់ទៅលើសមត្ថកិច្ច បណ្ដាលឱ្យត្រូវជើង រងរបួសធ្ងន់ ហើយជនសង្ស័យ ក៏ត្រូវប្រជាពលរដ្ឋ វាយម្នាក់មួយដៃមួយជើង រងរបួសទ្រមខ្លួនផងដែរ កាលពីវេលាម៉ោង ១៦និង៤០ នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណា ដារិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល របួសមុតកែងជើងខាងឆ្វេង។ ចំណែកជនសង្ស័យ ០២នាក់ ៖ ១.ឈ្មោះ ប៉ូច រ៉ាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវឃាត់ខ្លួន។ ២.ឈ្មោះ រុន រត្ន័ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវឃាត់ខ្លួន ។ វត្ថុតាងចាប់យកមានខ្វាងដងឫស្សីចំនួន០១។ ជនសង្សយ័ឈ្មោះ ប៉ូច រ៉ាន់ ត្រូវប្រជាពលរដ្ឋខឹងសម្បា បានវាយមួយដៃមួយជើង បណ្ដាលឱ្យទ្រមខ្លួន៕

Loading...