ដោយសារប្រចណ្ឌ និងខឹងនាងសុំបែកទៅមានសង្សារថ្មី យកកាំបិតបុ័ងតោ តាមកាប់សម្លាប់ ដល់លើផ្ទះ
​ដោយ វត្តភ្នំ ម៉ោង 09:44
ថ្ងៃទី19 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងបាវិត ៖ ឈាមស្រែកស្បែកហៅ .. តាមចាប់ដល់ ក្រុងបាវិត បុរសម្នាក់ដែលបាន កាប់ចិញ្រ្ចាំ ស្ត្រីជាសង្សារ នៅផ្ទះលេខ១២៩ ផ្លូវE ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីវេលាម៉ោងប្រហែល ១៩:៣០ នាទី យប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣.. កម្លាំងជំនាញ របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ជនបង្ករឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ជាសង្សារជនរងគ្រោះ បានធ្វើសកម្មភាព យកកាំបិតបុ័ងតោ កាប់ទៅលើឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ ។ ក្រោយពីបានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប្រើកាំបិតបុ័ងតោ កាប់សម្លាប់ ជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រចណ្ឌ និងជនរងគ្រោះសុំបែក ទៅមានសង្សារថ្មី៕

Loading...