សង្ស័យស្រវឹង បើកឡានទៅបុកពីក្រោយ កុងតឺន័រ ចតស្ងៀមនៅលើចិញ្ចើមផ្លូវ ខ្ទេចមួយកំណាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 09:38
ថ្ងៃទី20 ខែOctober ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់សង្ស័យស្រវឹង បើករថយន្តម៉ាកហាយឡែនឌ័រ ក្នុងល្បឿនយ៉ាងលឿន ទៅបុកពីក្រោយ រថយន្តកុងតឺន័រ ចតស្ងៀមនៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង២៥ នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ចំណុចក្បែផ្សារបឹងបៃតង ស្ថិតនៅតាមបណ្តោយផ្លូវ សម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-3628 តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ស្រាប់តែរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ចង្កូតស្តាំ BB-0244 ដែលចតនៅលើចិញ្ចើមផ្លូវសម្តេចជាស៊ីម រង់ចាំដាក់ឥវ៉ាន់ចូលទៅក្នុងឃ្លាំង ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្ក ខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែករថយន្តកុងតឺន័រវិញ ខូចខាតផ្នែកខាងក្រោយយ៉ាងដំណំផងដែរ ហើយអ្នកបើករថយន្តបង្ក បានបើកទ្វារចេញពីកន្លែងកើតហេតុ បាត់ស្រមោល៕

Loading...