បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត ទៅមុខលែងរួច

ខណ្ឌបឹងកេងកង ៖ រថយន្តកូរ៉ូឡាមួយគ្រឿង បើកក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត ទៅមុខលែងរួច កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវព្រះនរោត្តម ត្រង់ចំណុច មុខរដ្ឋបាលជលផល ស្ថិតក្នុងសង្កាត់ Continue reading

ខឹងចៅយកដៃលូកព្រីភ្លើងលេង មួលកសម្លាប់ហើយយកសព ទៅបោះចោល នៅក្នុងស្រះ

ស្រុកពួក ៖ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ ជាជីតាបង្កើត ដែលបានមួលក សម្លាប់ចៅប្រុស ហើយយកសព ទៅបោះចោល នៅក្នុងស្រះទឹកក្បែរផ្ទះ ដោយសារខឹងចៅ យកដៃលូកព្រីភ្លើងលេង ហាមមិនស្តាប់ កាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប Continue reading

ជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយម៉ូតូកង់ ៣ ស្លាប់ ២នាក់គួរឲ្យអាណិត

ស្រុកភ្នំព្រឹក ៖ មនុស្សប្រុសស្រី ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសារជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយម៉ូតូកង់ ៣ យ៉ាងពេញទំហឹង នៅវេលាម៉ោង ១៨និង៤៥ នាទី យប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតក្នុង ភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង Continue reading

បុរសជនជាតិចិនបើកឡានបុកម៉ូតូ ហើយបើករត់ទៅបុករ៉ឺម៉ក ក្រឡាប់ផ្ងាជើង

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិន ពើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុក ម៉ូតូពីក្រោយ បណ្តាលឱ្យ ២នាក់ ឪពុកកូន រងរបួស ធ្ងន់និងស្រាល ហើយរថយន្តបង្ក បានព្យាយាមបើករត់ ទៅបុករ៉ឺម៉កកង់បី ពីក្រោយទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ Continue reading

បើកឡានចុះពីលើស្ពានព្រែកព្នៅ បុកឡើងលើខឿន បាក់បង្គោលភ្លើងអស់ ៣ដើម

ខណ្ឌព្រែកព្នៅ ៖ បុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្តយ៉ាងលឿន ចុះពីលើស្ពានព្រែកព្នៅ រេចង្កូតឡើងខឿន ទៅបុករះបង្គោលភ្លើង ចំនួន ៣ដើម បាក់រាបដល់ដី កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ មហាវិថីវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ Continue reading

ស្រវឹងបើកឡានទៅ បុកបង្គោល ស្លាកប៉ាណូ និងរោងប៉ះកង់ម៉ូតូ

ខណ្ឌបឹងកេងកង៖ បុរសម្នាក់ស្រវឹង បានបើករថយន្ត កាមរីបាឡែន ក្នុងល្បឿនលឿន ទៅបុកបង្គោល ស្លាកប៉ាណូ បាក់អស់ ២ដើម រួចបន្តទៅបុកទម្លុះ ចូលរោងប៉ះកង់ម៉ូតូ រងការខូចខាតសម្ភារ អស់មួយចំនួនទៀត កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយ Continue reading

ស្រវឹងបើកឡាន Ford Ranger បុករះនៅមុខហាងសាច់អាំង១៦៨

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹង បានបើករថយន្ត Ford Ranger ស៊េរីឆ្នាំ២០២៣ ទៅបុករថយន្តម៉ាក KIA ពីក្រោយ រួចរុញទៅបុករថយន្តម៉ាក HILUX SURP និងរ៉ឺម៉ក លក់ភេសជ្ជ: មួយគ្រឿងទៀត ដែលកំពុងចតស្ងៀម កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខ ហាងសាច់អាំង១៦៨ Continue reading

ចេញពីកម្មវិធី ខួបកំណើតមិត្តភក្តិ ឡានដឹកដីបើកកិនស្លាប់ម្នាក់

ខណ្ឌសែនសុខ ៖ យុវជនម្នាក់ បានស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដោយសារ រថយន្តដឹកដី បើកកៀរឱ្យដួល រួចកិនពីលើ ពេលកំពុង ជិះម៉ូតូឌុបគ្នា ចេញពីកម្មវិធី ខួបកំណើតមិត្តភក្តិ ក្នុងគោលបំណង ត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុច Continue reading

យកខ្សែហ្រ្វាំងកង់រឹតក ធ្វើសកម្មភាពប្លន់អ្នករត់តាក់ស៊ី តែមិនបានសម្រេច

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាអ្នករត់តាក់ស៊ី បានរងរបួស និងមានស្នាមរឹតក ដោយសារ ក្រុមជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពប្លន់ តែមិនបានសម្រេច បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១២ និង១០ នាទី រំលងអធ្រាត្រ ឈានចូលទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវទួលពង្រ Continue reading

ជិះម៉ូតូបុកឡានយីឌុបពីក្រោយពេញទំហឹង បោកក្បាល ស្លាប់មួយរំពេច

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាជាងសំណង់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តយីឌុប ពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាល ស្លាប់មួយរំពេច រីឯរថយន្ត បានបើកចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល កាលពីវេលាម៉ោង ៧និង១០ នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ មហាវិថី Continue reading

ឡាន Ford Ranger បើកលឿនបុកឡំប្រឺតាពីក្រោយ ហើយទម្លុះចូលពេទ្យធ្មេញ

ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ បានរងរបួស ដោយសារ រថយន្ត ម៉ាក Ford Ranger បើកក្នុងល្បឿនលឿន ជ្រុលទៅបុកឡំប្រឺតា ពីក្រោយពេញទំហឹង បណ្ដាលឱ្យក្រឡាប់ អូសជាច្រើនម៉ែត្រ ហើយរថយន្តបង្ក បានបន្តបុកចូល មន្ទីរព្យាបាលធ្មេញ រងការខូចខាត យ៉ាងដំណំ កាលពីវេលាម៉ោង ៣និង៣០ នាទីទាបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ Continue reading

ឡានស៊ីទែនបូមលូ បើកបុករបាំងថ្ម និងបន្តបុកឡាន លុចស៊ីស កំពុងបត់ឆ្លងផ្លូវ

ខណ្ឌចំការមន ៖ រថយន្តស៊ីទែនបូមលូ មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ អូសជាច្រើនម៉ែត្រ និងបន្តទៅបុក រថយន្ត លុចស៊ីស មួយគ្រឿងទៀត កំពុងបត់ត្រឡប់ក្រោយ ពីចំហៀងពេញទំហឹង រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី៩ Continue reading

ជិះម៉ូតូលឿន ទៅបុកឡាន កំពុងបត់ចូលបុរី ប៉េងហួត របួស ២នាក់

ខណ្ឌមានជ័យ ៖ រថយន្តម៉ាក Tundra បើកបត់ចូលបុរី ប៉េងហួត ត្រូវម៉ូតូមួយគ្រឿង បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុក ចំទ្វារមុខខាងស្ដាំ ពេញទំហឹង រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវ៣៧១ ត្រង់ចំណុច មុខបុរី ប៉េងហួត ក្នុងសង្កាត់ ចាក់អង្រែលើ Continue reading

ឪពុកផឹកស្រវឹង ជិះម៉ូតូឌុបកូនស្រី ជ្រុលធ្លាក់ជ្រោះ ឆេះម៉ូតូស្លាប់

ស្រុកស្វាយលើ ៖ បុរសជាឪពុក ផឹកស្រវឹង ជិះម៉ូតូឌុបកូនស្រី ក៏ជ្រុលធ្លាក់ជ្រោះ បណ្តាលអោយ ឆេះម៉ូតូ ស្លាប់ឪពុក រីឯកូនស្រីអាយុ ៣ឆ្នាំ បានរួចជីវិត កាលពីវេលាម៉ោងជិត ០៧និង៣០ នាទី  យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុច ក្បាលជ្រោះ ក្នុងភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប Continue reading

ជម្លោះនៅក្នុងគ្រួសារ ប្រពន្ធទាញរនូតគ្រែ មកវាយសំពងប្តី រហូតដល់ស្លាប់

ស្រុកសំរោង ៖ ដោយសារជម្លោះ ពាក្យសម្តី បុរសជាប្តី បានស្លាប់បាត់បង់ជីវិត ដោយសារ ស្ត្រីជាប្រពន្ធ ទាញរនូតគ្រែ មកវាយសំពង បន្សល់ទុក កូនប្រុសស្រី ៦នាក់ អោយរស់នៅកំព្រា បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១៩និង០០ នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ Continue reading