ជិះម៉ូតូលឿន ទៅបុកឡាន កំពុងបត់ចូលបុរី ប៉េងហួត របួស ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:53
ថ្ងៃទី10 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ រថយន្តម៉ាក Tundra បើកបត់ចូលបុរី ប៉េងហួត ត្រូវម៉ូតូមួយគ្រឿង បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុក ចំទ្វារមុខខាងស្ដាំ ពេញទំហឹង រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវ៣៧១ ត្រង់ចំណុច មុខបុរី ប៉េងហួត ក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញ រថយន្ត ម៉ាក Tundra ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-1319 បើកពីជើងទៅត្បូង បត់ចូលបុរី ប៉េងហួត ស្រាប់តែមាន ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JG-9442 ជិះគ្នាពីរនាក់ យ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ចំទ្វារខាងមុខ ចំហៀងខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យបោកផ្ទប់ រងរបួសធ្ងន់ ស្រាល ២នាក់៕

Loading...