ជិះម៉ូតូបុកឡានយីឌុបពីក្រោយពេញទំហឹង បោកក្បាល ស្លាប់មួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 10:38
ថ្ងៃទី11 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាជាងសំណង់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តយីឌុប ពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាល ស្លាប់មួយរំពេច រីឯរថយន្ត បានបើកចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល កាលពីវេលាម៉ោង ៧និង១០ នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ មហាវិថី ឈ្នះឈ្នះ ត្រង់ចំណុចមុខហាង ផ្ទះក្រហមគោស្រែ ក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ វ៉េង វុទ្ធី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅ ជិតផ្សារសែនសុខ និងមានស្រុកកំណើត នៅភូមិឈើទាល ឃុំព្រែធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ.7069 ជិះតែម្នាក់ឯង តាមបណ្តោយផ្លូវ វិមានឈ្នះឈ្នះ ទិសដៅពីត្បូងទៅជើង យ៉ាងលឿន ជ្រុលទៅបុករថយន្តយីឌុប មិនចាំស្លាកលេខ ពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាល និងកាងដែករថយន្ត ស្លាប់គងលើម៉ូតូគួរឱ្យរន្ធត់៕

Loading...