ជម្លោះនៅក្នុងគ្រួសារ ប្រពន្ធទាញរនូតគ្រែ មកវាយសំពងប្តី រហូតដល់ស្លាប់
​ដោយ វត្តភ្នំ ម៉ោង 14:33
ថ្ងៃទី9 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកសំរោង ៖ ដោយសារជម្លោះ ពាក្យសម្តី បុរសជាប្តី បានស្លាប់បាត់បង់ជីវិត ដោយសារ ស្ត្រីជាប្រពន្ធ ទាញរនូតគ្រែ មកវាយសំពង បន្សល់ទុក កូនប្រុសស្រី ៦នាក់ អោយរស់នៅកំព្រា បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១៩និង០០ នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ

ស្ត្រីជាប្រពន្ធ មានឈ្មោះ នុត ម៉ៅ អាយុ ៥៣ឆ្នាំ បានយកឈើជ្រុង ជារនូតគ្រែចាស់ មានដែកគោល វាយប្តីដែលមានឈ្មោះ ឌឿន តារា អាយុ ៥៨ឆ្នាំ ជាច្រើនដំបង របួសធ្ងន់ធ្ងរ និងបានស្លាប់ ពេលបញ្ជូន ដល់មន្ទីរពេទ្យ។ សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលនគរបាល ខ្វាវ បានចុះមកអន្តរាគមន៍ និងឃាត់ខ្លួនស្ត្រីជាប្រពន្ធ បញ្ជូនទៅអធិការដ្ឋាន ស្រុកសំរោង ដើម្បីសួរនាំ និងចាត់ការទៅតាមផ្លូវច្បាប់ ចំណែកសព ទុកឲ្យកូនក្មួយ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

Loading...