ឪពុកផឹកស្រវឹង ជិះម៉ូតូឌុបកូនស្រី ជ្រុលធ្លាក់ជ្រោះ ឆេះម៉ូតូស្លាប់
​ដោយ វត្តភ្នំ ម៉ោង 15:45
ថ្ងៃទី9 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកស្វាយលើ ៖ បុរសជាឪពុក ផឹកស្រវឹង ជិះម៉ូតូឌុបកូនស្រី ក៏ជ្រុលធ្លាក់ជ្រោះ បណ្តាលអោយ ឆេះម៉ូតូ ស្លាប់ឪពុក រីឯកូនស្រីអាយុ ៣ឆ្នាំ បានរួចជីវិត កាលពីវេលាម៉ោងជិត ០៧និង៣០ នាទី  យប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅចំណុច ក្បាលជ្រោះ ក្នុងភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប

សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះ ឈ្មោះ គង់ ឆាយ អាយុ ៤៩ឆ្នាំ នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឆេះស្លាប់ ជាមួយម៉ូតូ ក្នុងជ្រោះ នៅចំណុចកើតហេតុ។ ឈ្មោះ ណម ឌុយ អាយុ ៣០ឆ្នាំ ជាអ្នកបានលក់ស្រា ឲ្យជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៥ ល្ងាច ជនរងគ្រោះ បានជិះម៉ូតូ ឌុបកូនស្រី ឈ្មោះ ឆាយ ស្រីពី មកឈប់ផឹកស្រា នៅតូបរបស់ខ្លួន ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប រហូតដល់ម៉ោង ៧ យប់ ក៏ជិះម៉ូតូនាំកូនទៅផ្ទះ ជ្រុលធ្លាក់ជ្រោះ ស្លាប់គួរឲ្យអាណិត៕

Loading...