នារីជាជនជាតិវៀតណាមម្នាក់ លោតពីលើអាគារ អីស្តលេន អឹផាតមិន ពីជាន់ទី១០ បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 10:06
ថ្ងៃទី4 ខែApril ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ នារីជាជនជាតិវៀតណាមម្នាក់ បានលោតពីលើអាគារ យីហោអីស្តលេន អឹផាតមិន ពីជាន់ទី១០ ធ្លាកក់ចូលមកក្នុងផ្ទះនៅក្បែរនោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយពុំទាន់ដឹងថា នាងមានវិបត្តិអ្វីដនោះឡើយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១:៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពនារីខាងលើ មានឈ្មោះ វៀង អាយុ៣ ២ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ជាមួយមិត្តភក្កិមានគ្នា ៣នាក់ បន្ទប់ជាន់ទី១០ អាគារកើតហេតុខាងលើ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ សន្តិសុខម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយឃើញនារីរងគ្រោះ ជាជនជាតិវៀតណាម បានទម្លាក់ឥវ៉ាន់មួយចំនួន ចេញពីមាត់បង្អួច នៃអាគារកើតហេតុ ពីជាន់ទី១០ ធ្លាក់មកក្រោម ចូលមកក្នុងផ្ទះពលរដ្ឋ ក្បែរអាគារកើតហេតុ ក្រោយមកនារីរងគ្រោះ ក៏បានលោតមកតាមក្រោយ ធ្លាក់មកក្រោម បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល ដល់ មិត្តភក្កិ រួចរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ៕

Loading...