ករណីវាយសម្លាប់ សម្លាប់ជនជាតិទួរគី សមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ០៦នាក់
​ដោយ វត្តភ្នំ ម៉ោង 09:16
ថ្ងៃទី27 ខែFebruary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណីវាយសម្លាប់ សម្លាប់ជនជាតិទួរគី នៅចំណុចផ្ទះលេខ១៦អឺ០ហ្សេត ភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ជនសង្ស័យដែលឃាត់ខ្លួនទាំង ០៦នាក់ ទី១.ឈ្មោះ ប៉ាវ គន្ធមុន្នី ភេទស្រី ២.ឈ្មោះ វ៉ាន់ ហួត ភេទប្រុស ៣. ឈ្មោះ ប៉ាវ គន្ធសុធា ហៅចូជ ៤.ឈ្មោះ ឃួយ ម៉ិញគាត ភេទប្រុស ៥.ឈ្មោះ ងួន វណ្ណៈ ហៅឆៃ ភេទប្រុស និង៦.ឈ្មោះប៉ាវ គន្ធសុធី ភេទប្រុស។ គួរបញ្ជាក់ផងដែរថា កាលពីម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីវាយសម្លាប់ ជនជាតិទួរគីម្នាក់ឈ្មោះ UFUK ONTURK អាយុ ៥៣ឆ្នាំ នៅចំណុចក្បែរផ្សារសូរិយ៉ាម៉ល ផ្លូវ៥១ ក្នុងភូមិ១០ សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...