ឡានព្រូស បត់ឆ្លងផ្លូវក្នុងល្បឿនលឿន គេចពីម៉ូតូកង់បី ជ្រុលទៅបុករបាំងថ្ម ខ្ទេចមួយចំហៀងខាងមុខ
​ដោយ វត្តភ្នំ ម៉ោង 09:42
ថ្ងៃទី8 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បើករថយន្ត តូយ៉ូតាព្រូស មួយគ្រឿងបត់ឆ្លងផ្លូវ ក្នុងល្បឿនលឿន គេចពីម៉ូតូកង់បី ជ្រុលចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង ខ្ទាតចេញពីជួរមួយកង់ ចំណែករថយន្តបង្ក ខ្ទេចមួយចំហៀងខាងមុខ កាលពីវេលាម៉ោង ១២និង១០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ នៅត្រង់ចំណុចភ្លើងស្តុប ABA តាមបណ្ដោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ព្រូស មួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BD-5200 តាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងដៃមកផ្លូវ លេខ២៨៩ ក្នុងល្បឿនលឿន និងគេចម៉ូតូកង់បីមួយគ្រឿង ក៏ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរបាំងថ្ម ខ្ទាតចេញពីជួរអស់មួយកង់ ហើយរថយន្តបង្ក ខ្ទេចមួយចំហៀងខាងមុខខាងឆ្វេង ទៅមុខលែងរួច៕

Loading...