បុរសម្នាក់ស្រវឹងស្រា បើកមិនប្រយ័ត្ន ទៅបុកម៉ូតូស្កុបពី និងរថយន្តមួយគ្រឿងទៀត របួស ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:14
ថ្ងៃទី6 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ បុរស ២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ បុរសម្នាក់ស្រវឹងស្រា បើករថយន្តទៅបុកម៉ូតូស្កុបពី មួយគ្រឿងពីក្រោយ និងរថយន្តមួយគ្រឿងទៀត រងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចគល់ស្ពានភ្លោះកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញរថយន្តម៉ាក BYD ATTO 3 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BR-9148 បើកចេញពីកោះនរា ឆ្លងស្ពានបំណងមកផ្លូវជាតិលេខ១ ក្នុងនោះក៏មានម៉ូតូម៉ាក ហុងដាស្កុបពី មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 1P-9377 បើកពីក្រោយ ស្រាប់តែត្រូវរថយន្តបង្កម៉ាក Toyota corolla ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-5034 បើកដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បុកម៉ូតូពីក្រោយពេញទំហឹង ផ្លោងទៅបុករថយន្ត ម៉ាក BYD ATTO 3 ពីក្រោយរងការខូចខាតយ៉ាងដំណំ៕

Loading...