ឡាន Range Rover បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវខ្ទេចមុខ
​ដោយ វត្តភ្នំ ម៉ោង 10:27
ថ្ងៃទី4 ខែJanuary ឆ្នាំ2024
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ នារីម្នាក់ បើករថយន្តម៉ាក Range Rover មួយគ្រឿង បើកលឿនមិនប្រយ័ត្ន បានជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តខូចខាត មួយកំណត់មុខ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញរថយន្តម៉ាក Range Rover ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AA-6366 បើកតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ពុំដឹងថាមានបញ្ហាអ្វី ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យខូចខាតចំនួនមួយកង់ ចំណែករថយន្តបង្ក ខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់នរណាម្នាក់ទេ ៕

 

Loading...