បើកឡានលឿនមិនប្រយ័ត្ន បុកទម្លុះបារ៉ាស ដាំក្បាលធ្លាក់ចូលទៅក្នុង រណ្ដៅការដ្ឋាន
​ដោយ វត្តភ្នំ ម៉ោង 11:55
ថ្ងៃទី30 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌច្បារអំពៅ ៖ បុរសជនបរទេស បើករថយន្ត ក្នុងល្បឿនយ៉ាងលឿន ជ្រុលចង្កូតទៅបុកទម្លុះបារ៉ាស បណ្ដាលឲ្យរថយន្ត ដាំក្បាលធ្លាក់ចូលទៅក្នុង រណ្ដៅការដ្ឋាន ដែលទើបនឹងសាងសង់ ក្នុងបរិវេណកោះនរា បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ១២និង៥០ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សន្តិសុខ យាមប្រចាំការ នៅទីនោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក RANGROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា TEVY.005 ធ្វើដំណើរចេញពីផ្លូវជាតិលេខ១ រួចកាត់តាមផ្លូវទៅស្ពានកោះនរា ក្នុងទិសដៅពីត្បូងមកជើង មកដល់ចំនុចកើតហេតុ សង្ស័យតែច្រឡំផ្លូវ ក៏ជ្រុលទៅបុកទម្លុះបារ៉ាស់ ធ្លាក់ដាំក្បាលរថយន្ត ចូលក្នុងរណ្តៅដីការដ្ឋាន ដែលទើបនឹងសាងសង់ សំណាងល្អមិនមានគ្រោះថ្នាក់៕

 

Loading...