ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកពីក្រោយ ឡានកូរ៉េដឹកទំនិញ ដែលចតស្ងៀមលើចិញ្ចើមផ្លូវ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:09
ថ្ងៃទី30 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ មន្ត្រីនគរបាល ផ្នែកអន្តរាគមន៍ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាក pcx មិនប្រយ័ត្ន ទៅបុកពីក្រោយ រថយន្តកូរ៉េដឹកទំនិញ ចតស្ងៀមនៅលើចិញ្ចើមផ្លូវ កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ចំនុចក្បែរវត្តអង្គតាមិញ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់ចងការទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តកូរ៉េ ដឹកទំនិញ ក្បាលពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3F-4729 មកឈប់ចត លើចិញ្ចើមផ្លូវ ស្រាប់តែមានម៉ូតូម៉ាក ហុងដា PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IV-2238 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ក៏ជ្រុលទៅបុក រថយន្តកូរ៉េដឹកទំនិញ ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបោកផ្ទប់ ត្រូវកាងរថយន្តចំក្បាល និងដងខ្លួនរងរបួសធ្ងន់៕

Loading...