ឡានJeep បត់ស្ដាំមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូធំពីក្រោយ របួស ២នាក់ សង ៦០ម៉ឺនរៀល
​ដោយ វត្តភ្នំ ម៉ោង 09:09
ថ្ងៃទី26 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់បើករថយន្ត ម៉ាក Jeep បត់ស្ដាំមិនប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូធំពីក្រោយ បណ្ដាលឱ្យអ្នកជិះម៉ូតូ ២នាក់ដួល រងរបួស កាលពីវេលាម៉ោង ១០និង៤០ នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ៤៦៦ ស្ថិតក្នុងសង្កាត់ ទន្លេបានសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ 

មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា Dav . Pech បើកពីត្បូងទៅជើង បានជ្រុលទៅបុក ម៉ូតូធំមួយគ្រឿងម៉ាក CBF ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9909 ដែលធ្វើដំណើរស្របទិសគ្នា ដោយបុកចំពីក្រោយ បណ្ដាលឱ្យអ្នកជិះម៉ូតូ ២នាក់ ដួលរងរបួស ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យលាងរបួស ដោយភាគីខាងរថយន្ត ព្រមចេញថ្លៃខូចខាត យកម៉ូតូទៅជួសជុល និងថ្លៃថ្នាំពេទ្យចំនួន ៦០ម៉ឺនរៀល៕

Loading...