បុរសម្នាក់ប្រែង បើកឡានមកឈប់នៅលើស្ពានកោះនរា បន្សល់ទុកស្បែកជើងមួយគូ ផ្អើលទាំងអធ្រាត
​ដោយ វត្តភ្នំ ម៉ោង 10:20
ថ្ងៃទី15 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិអ្វី បានបើករថយន្ត មកឈប់នៅលើស្ពានកោះនរា បន្សល់ទុកស្បែកជើងមួយគូ និងរថយន្ត ម៉ាក MG បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

មុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្ត ម៉ាក MG មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-8007 ឡើងមកឈប់លើស្ពានកោះនរា រួចចុះនិយាយទូរស័ព្ទ ដើរចុះឡើងៗ ស្រាប់តែបាត់មនុស្សឈឹង ដោយបន្សល់ស្បែកជើង១គូ និងរថយន្ត នៅលើស្ពាន ដោយគេសង្ស័យលោតទឹកបាត់ទៅហើយ។ ចុងក្រោយម៉ោង ៣ ទៀបភ្លឺ សន្តិសុខដែលអង្គុយយាម ក្បែរគល់ស្ពានកោះនរា បានឱ្យដឹងថា ពេលសមត្ថកិច្ច និងអ្នកសារព័ត៌មាន ទៅបាត់អស់ គាត់បានឃើញបុរសរូបនោះ ដើរចេញពីក្រោមស្ពាន រួចក៏ត្រឡប់ទៅផ្ទះវិញ ជាមួយក្រុមគ្រួសារ៕

Loading...