ឡានព្រូស បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៅរង្វង់មូលក្ដាន់ពីរ ដាច់កង់អូស ៥០ម៉ែត្រ
​ដោយ វត្តភ្នំ ម៉ោង 09:07
ថ្ងៃទី13 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ រថយន្តម៉ាក តូយ៉ូតាព្រូស មួយគ្រឿង បើកក្នុងល្បឿនលឿន មិនប្រយ័ត្ន បានរេចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កង់ចេញពីរថយន្ត រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៤និង១០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មុនដំបូងគេឃើញបុរសម្នាក់ បើករថយន្តម៉ាក ព្រូស មួយគ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AL-7860 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន រេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ចំនួន ០២កង់ ហើយរថយន្តដាច់កង់ អូសទៅមុខប្រមាណ ៥០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ៕

Loading...