ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកឡំប្រឺតា ពីក្រោយពេញទំហឹង រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:06
ថ្ងៃទី12 ខែDecember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ សង្ស័យស្រវឹង ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកឡំប្រឺតា ពីក្រោយពេញទំហឹង រងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ៩និង១៥ នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សាក់ សុខ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិរលួស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1P-1380 លឿនមិនប្រយ័ត្ន ទៅបុកពីក្រោយ ឡំប្រឺតាមួយគ្រឿង ដែលកំពុងបើក តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យម៉ូតូដួលទៅនឹងថ្នល់ រងរបួសធ្ងន់៕

Loading...