លុចស៊ីស RX350 បើកបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ខ្ទេចមួយកំណាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 09:21
ថ្ងៃទី24 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ បុរសម្នាក់ បើករថយន្ត លុចស៊ីស RX350 លឿនមិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាល ពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ ចំណែករថយន្ត ខ្ទេចមួយកំណាត់មុខ កាលពីវេលាម៉ោង ១២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក លុចស៊ីស RX350 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-9599 តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅ ពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតរថយន្តទៅខាងឆ្វេងដៃ ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យបាក់ចំនួនមួយកង់ ចំណែករថយន្តបង្ក ខ្ទេចមួយកំណាត់មុខ ហើយភ្លាមនោះដែរ ម្ចាស់រថយន្ត បានបើកទ្វារចុះ គេចខ្លួនបាត់ស្រមោល៕

Loading...