ជិះម៉ូតូលឿនមិនប្រយ័ត្ន ឡើងទួលកាត់ទទឹងផ្លូវ ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:53
ថ្ងៃទី23 ខែNovember ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលឡើងទួលកាត់ទទឹងផ្លូវ បណ្តាលឱ្យដួល រងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ៥និង៥០ នាទីព្រលប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ជាមន្ត្រីយោធា នៅអគ្គនាយកដ្ឋាន ភស្តុភាហិរញ្ញវត្ថុ ក្រសួងការពារជាតិ អនុសេនីយ៍ឯក អៀម រ៉ាមេន ភេទប្រុស អាយុ ៣៧ឆ្នាំ ជិះម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ GK8811 តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ក៏ជ្រុលឡើងទួលកាត់ទទឹងផ្លូវ ដែលដាក់សម្រាប់បន្ថយល្បឿន ដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់៕

Loading...